Sunday, December 6, 2015



អំពី​ ក្រេឌីត
ក្រេឌីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនាំមុខគេមួយក្នុងប្រទេសកម្ពុជា។ ដំបូងក្រេឌីត គឺជាកម្មវិធី​មួយ​របស់​​​អង្គការ​សង្គ្រោះ​​ពិភព​​លោក ​សហរដ្ឋអាមេរិក (World Relief US) ដែល​បាន​ចាប់​ផ្តើម​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​តាំង​ពី​ឆ្នាំ ១៩៩៣ ​ជា​​មួយ​​នឹង​​ការ​​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ និងផ្តល់ការបណ្តុះបណ្តាល​ផ្នែក​​សុខ​​ភាព​​ដល់​​ស្ត្រី​​​នៅ​​​តាម​​​​ជន​បទ ​​​​នា​នា​​​នៃ​​​ប្រទេស​​កម្ពុជា។  ក្រោយ​ពី​បាន​ក្លាយ​ជា​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញ​​វត្ថុ​​​​ក្នុង​​ឆ្នាំ ២០០៤ មក ក្រេឌីត​បាន​បង្ហាញ​នូវ​ការ​រីក​ចំរើន​របស់​ខ្លួន​ឥត​ឈប់​ឈរ ​ទាំង​គុណ​ភាព  ប្រាក់​ចំណេញ​​ក៏​​ដូច​ជា​​ការ​​ចូល​រួម​​អភិ​វឌ្ឍន៍​​សហ​គមន៍ និង​អតិ​ថិជន​ផង​ដែរ។ ចុង​ឆ្នាំ​ ២០១០ ​ក្រេឌីត បាន​​ទទួល​​នូវ​​អាជ្ញា​ប័ណ្ណ​​ប្រកប​​អាជីវ​កម្ម ​ទទួល​​ប្រាក់​បញ្ញើ​​ពី​​ធនា​គារ​​ជាតិ ​​នៃ​​កម្ពុជា​ ​ផង​​ដែរ​។ ​នៅ​ឆ្នាំ ២០១២ ភ្នាក់​ងារ​វាយ​តំលៃ ​ Microfinanza​ ក៏​បាន​​ធ្វើ​ការ​វាយ​តំលៃ​លើ​ក្រេឌីត​ និង​បាន​បងា្ហញ​ថា​ក្រេឌីត​បាន​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​ដំណាក់​កាល​ថ្មី​ មួយ​ទៀត​ គឺ​ផ្នែក​ហិរញ្ញ​វត្ថុ​ទទួល​បាន​ BBB-​​ និង​ផ្នែក​សង្គម​ទទួល​បាន​​ BB+ ។ នៅ​ឆ្នាំ​ ២០១២​ ក្រេ​ឌីត​បាន​ទទួល​​ស្វាគមន៍នូវ​មា្ចស់​ភាគ​ហ៊ុន​ថ្មី​គឺ Phillip MFIs Pte Ltd ​ដែល​ជា​ផ្នែក​មួយ​នៃ PhillipCapital (www.phillip.com.sg​​​)​ មក​ពី​ប្រទេស​សឹង្ហបុរី ដែល​ជា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​នាំ​មុខ​គេ​នៅ​អាស៊ី​​ ជា​មួយ​នឹង​តំបន់​ប្រតិបត្តិ​ការ​ជុំវិញពិភពលោក​ និង​កំពុង​ផ្តល់​នូវ​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ច្រើន​ប្រភេទ ប្រកប​​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​គុណ​ភាព​ខ្ពស់​ជូន​ដល់​អតិ​ថិជន​ចាប់​ពី​អតិ​ថិ​ជន​តូច ដល់​លំដាប់សាជី​វកម្ម​ធំៗ។​ ក្រេឌីត​មាន​គោល​ការណ៍​គ្រឹះ​ចំនួន​៣ ​គឺ​និរន្តរ៍ភាព​ ​ជួយ​អតិថិ​ជន​ដើម្បី​សំរេច​គោល​ដៅ​អភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋ​កិច្ច​​ និង​ការ​ដើរ​តាម​ការ​ណែនាំ​របស់​ព្រះ​ជាមា្ចស់។ ​

ដើម្បី ​ពង្រីក​ប្រសិទ្ធិ​ភាព​ភាព​សេវា​កម្ម​ទៅ​កាន់​អតិ​ថិជន​ក្រី​ក្រ ​ក្រេឌីត​ក៏​បាន​ពង្រីក​បន្ថែម​នូវ​​កម្ម​វិធី Vulnerable Service Unit (VSU) ដោយ​​​ធ្វើ​​ការ​​​តាម​រយៈ​​អង្គ​ការ​​​ដៃគូ​​​អភិវឌ្ឍន៍​​មួយ​​​ចំនួន ដែល​​ផ្តល់​នូវ​សេវា​​បន្ថែម​​មួយ​​ចំនួន​​ទៀត​​ដូច​ជា វគ្គ​​បណ្តុះ​បណ្តាល​​ទាក់​ទង​​នឹង​ការ​​គ្រប់​គ្រង​​ហិរញ្ញវត្ថុ (ការ​​គ្រប់​គ្រង​បំណុល ​ការ​​សន្សំ​ប្រាក់ ​និង​​ការ​គ្រប់​គ្រង​​ចំណូលចំណាយ​​ក្នុង​គ្រួសារ) វគ្គ​​បណ្តុះ​បណ្តាល​​កសិ​កម្ម​ពិសេស​ ការ​​អប់​រំ​​កុមារ ការ​​ថែ​ទាំ​សុខុមាល​​ភាព ការ​​កសាង​​ឥរិយាបថ ការ​​​យល់​ដឹង​​ពី​​ជំងឺ​​អេដស៍។ វគ្គ​បណ្តុះ​បណ្តាល​​ខ្លះ​ធ្វើ​​ការ​​បង្ហាត់​បង្រៀន​ដោយ​​បុគ្គ​លិក​​ជំនាញ ​​របស់​​ក្រេឌីត​​ផ្ទាល់ និង​​ខ្លះ​ទៀត​​​បង្រៀន​ដោយ​​​អង្គ​ការ​​​ដែល​​​ជា​​​ដៃ​គូ ដោយ​​ផ្អែក​​តាម​​ប្រធាន​បទ។
ទស្សនៈវិស័យ
ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​សហគមន៍​ តាម​រយៈ​ការ​ផ្តល់​លទ្ធ​ភាព​ដល់​ប្រជា​ជន​ក្រី​ក្រ​ដែល​សកម្ម​ក្នុង​ផ្នែក​ សេដ្ឋ​កិច្ច ​ដើម្បី​​លើក​កម្ពស់​កម្រិត​ជីវ​ភាព​របស់​ពួក​គេ។


បេសកម្
ជា ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ ក្នុង​​ការ​​ផ្តល់​​នូវ​​ដំ​ណោះ​ស្រាយ​​ហិរញ្ញ​វត្ថុ​​ច្រើន​ប្រភេទ​ដល់​សហ​ គមន៍​ដោយ​បម្រើ និង​ការ​ពារ​អតិ​ថិ​ជន​របស់​យើង​ និង​រក្សា​និរន្តរ​ភាព​របស់​គ្រឹះ​ស្ថាន​ជា​មួយ​ការ​បេ្តជ្ញា​ចិត្ត​ជួយ​ជន​ ក្រី​ក្រ​។


គុណតំលៃរបស់ក្រេឌីត
arrow green ការប្តេជ្ញាចិត្ត : ខិតខំដើម្បីសម្រេចឧត្តមភាពផ្នែកសេវា
arrow green សុចរឹតភាព : ធ្វើអ្វីដែលត្រឹមត្រូវ
arrow green ការងារជាក្រុម : រួមគ្នាសម្រេចគោលបំណងរួមមួយ
arrow green ការទទួលខុសត្រូវ : មានគណនេយ្យភាពចំពោះសកម្មភាពរបស់យើង
arrow green  សេចក្តីថ្លៃថ្នូរ : សម្តែងការគោរពចំពោះមនុស្សគ្រប់រូប
arrow green តម្លាភាព : ធ្វើការដោយមានភាពច្បាស់លាស់ និងគោរពតាមក្រមសីលធម៌
arrow green ការប្រាស្រ័យទាក់ទង : ប្រាស្រ័យទាក់ទងជាមួយមនុស្ស គ្រប់រូបដោយបើកចំហ និងរួសរាយរាក់ទាក់
        arrow green ជំនឿលើគ្រិស្គសាសនា : ប្រព្រឹត្តខ្លួនតាមសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ
ទីតាំង
 

0 comments:

Post a Comment

furniture

furniture

Furniture in BMC

Furniture in BMC

furniture

furniture

Furniture in BMC

Furniture in BMC
mkbhvvgf

Popular Posts

Visitors

Flag Counter

Social Icons

Our company is providing furniture to make your home look more beautiful.

Featured Posts

Pages