ដៃគូដែលលោកអ្នកទុកចិត្តបំផុត
អំពីធនាគារធនាគារ ABA
ធនាគារ
ABA
គឺជាធនាគារមួយក្នុងចំណោមសា្ថប័នធនាគារកម្រិតខ្ពស់នៅក្នុងប្រទេស
កម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ1996 មានឈ្មោះថា Advanced Bank
of Asia Limited។
ឥឡូវនេះធនាគារ ABA គឺជាបណ្តាញពហុសាខាធនាគារពាណិជ្ជសកលផ្តល់ជូនពេញលេញនូវ ផលិតផល និងសេវាកម្មដល់ប្រជាជនកម្ពុជាទាំងអស់។
បច្ចុប្បន្ននេះធនាគារABA
បានផ្តល់នូវសេវាកម្មហិរញ្ញវត្ថុពេញលេញតាមរយះបណ្តាញសាខាដែលលៀតត្រដាងទូទាំងប្រទេសចំនួន
២៨
បន្ថែមជាមួយនឹងបញ្ជរចំនួន៥ថែមទៀតដែលគ្រោងនឹងឲបើកដំណើរការមុនដំណាច់ឆ្នាំ២០១៥។
រចនាសម្ព័ន្ធភាគហ៊ុនបច្ចុប្បន្នរបស់ធនាគារ ABA ត្រូវបាបង្ហាញដូចខាងក្រោម:
ភាគទុនិក | ការចែករំលែក | ||
---|---|---|---|
លោក Damir Karassayev | 58.07% | ||
41.93% |
លោក Damir Karassayev បានគ្រប់គ្រងអាជីវកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ
២០០៥ មកម៉្លេះ។ ក្នុងនាមជាអ្នកដឹកនាំមូលធនឯកជន និងវិជ្ជាជីវៈហិរញ្ញវត្ថុ
លោក Damir Karassayev
បានផ្តោតការយកចិត្តទុកដាក់ជាចម្បងទៅលើការអភិវឌ្ឍធនាគារ ABA
ជាទ្រព្យសកម្មស្នូលរបស់លោក។
ធនាគារជាតិរបស់ប្រទេសកាណាដា បានចូលរួមរចនាសម្ព័ន្ធ ភាគហ៊ុនរបស់ ធនាគារ ABA នៅ
ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៤ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកប្រតិបត្តិការ ជាមួយធនាគារ ABA ។ ដោយសារទ្រព្យសកម្មរបស់ខ្លួនបានកើនដល់ CDN$ 214.5 ពាន់លានដុល្លាកាណាដា ធនាគារជាតិកាណាដាបានប្រែក្លាយជាក្រុមសមាហរណកម្មហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកាណាដា។ ទីស្នាក់ការរបស់ធនាគារនេះ មានទីតាំងនៅទីក្រុងម៉ុងរេអាល់ (Montreal) និងមានសាខាគ្របដណ្ដប់ ស្ទើរតែគ្រប់បណ្តាខេត្តទាំងអស់ នៅក្នុងប្រទេសកាណាដា និងមានអតិថិជន ចំនួន ២.៤លាន នាក់។ ធនាគារនេះបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រ Toronto Stock Exchange (TSX៖ NA)។ អតិថិជននៅ សហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀត នៅទូទាំងសកលលោកក៏ទទួលបានសេវារបស់ ធនាគារនេះតាមរយៈបណ្ដាញការិយាល័យតំណាង ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដៃគូរបស់ធនាគារ នេះផងដែរ។
ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៤ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកប្រតិបត្តិការ ជាមួយធនាគារ ABA ។ ដោយសារទ្រព្យសកម្មរបស់ខ្លួនបានកើនដល់ CDN$ 214.5 ពាន់លានដុល្លាកាណាដា ធនាគារជាតិកាណាដាបានប្រែក្លាយជាក្រុមសមាហរណកម្មហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកាណាដា។ ទីស្នាក់ការរបស់ធនាគារនេះ មានទីតាំងនៅទីក្រុងម៉ុងរេអាល់ (Montreal) និងមានសាខាគ្របដណ្ដប់ ស្ទើរតែគ្រប់បណ្តាខេត្តទាំងអស់ នៅក្នុងប្រទេសកាណាដា និងមានអតិថិជន ចំនួន ២.៤លាន នាក់។ ធនាគារនេះបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រ Toronto Stock Exchange (TSX៖ NA)។ អតិថិជននៅ សហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀត នៅទូទាំងសកលលោកក៏ទទួលបានសេវារបស់ ធនាគារនេះតាមរយៈបណ្ដាញការិយាល័យតំណាង ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដៃគូរបស់ធនាគារ នេះផងដែរ។
គ្រឹះស្ថានបោះពុម្ពផ្សាយផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញបំផុតរបស់ពិភពលោក
បានទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារ ABA
ដែលបាននាំយកមកនូវអ្វីដែលល្អបំផុតដល់អតិថិជនរបស់ខ្លួន។
- នៅឆ្នាំ ២០១៤ ទស្សនាវដ្តី The Banker បានប្រសិទ្ធិនាមធនាគារ ABA ថាជា ធនាគារប្រចាំប្រទេសកម្ពុជានាឆ្នាំ ២០១៤ ពានរង្វាន់នេះបានទទួលស្គាល់ពីភាពខ្លាំងផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងដ៏ពូកែ និង យុទ្ធសាស្រ្តដ៏ឆ្លាតវៃក្នុងការដោះស្រាយបញ្ហាប្រឈម ព្រមទាំងជាគំរូនាំមុខសម្រាប់អាជីវកម្ម ។
- ទស្សនាវដ្តី Euromoney បានផ្តល់ឈ្មោះដល់ ធនាគារ ABA ថាជាធនាគារ ល្អបំផុត នៅក្នុង ២០១៤ និង ២០១៥ ប្រទេសកម្ពុជាដែលមានសេវាកម្មប្រកបដោយ គុណភាព ការច្នៃប្រឌិតថ្មី និង បានប្រឹងប្រែង ដើម្បីនាំឆ្ពោះធនាគារនៅកម្ពុជាឈានឡើងមួយកម្រិតទៀត ។
- ទស្សនាវត្តី Global Finance ឧទ្ទេសនាមធនាគារABAថាជាធនាគារដែលលេចធ្លោជាងគេនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាប្រចាំឆ្នាំ២០១៥។ ពានរង្វាន់នេះទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលស្របតាមតម្រូវការ និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។
មិន
ថាលោកអ្នកកំពុងធ្វើអ្វីឡើយ
លោកអ្នកតែងតែអាចមានទំនុកចិត្តថាបញ្ហាហិរញ្ញវត្ថុរបស់
លោកអ្នកនឹងត្រូវ បានដោះស្រាយដោយធនាគារ ABA ជានិច្ច។
ធនាគារ ABA ដៃគូដែលលោកអ្នកទុកចិត្តបំផុត!
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ
ចក្ខុវិស័យរបស់យើង
ចក្ខុវិស័យរបស់ធនាគារគឺដើម្បីក្លាយជាធនាគារលំដាប់លេខមួយប្រចាំប្រទេស
លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគួរជាទីទុកចិត្ត ងាយស្រួលប្រើប្រាស់
ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។
យើងមានបំណងក្លាយជាធនាគារមួយដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការ
បំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួននិងសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។
បេសកកម្មរបស់យើង
បេសកកម្មរបស់យើងគឺដើម្បីជួយដល់ប្រទេសកម្ពុជា
ធុរៈជនកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការ កសាងអនាគតកាន់តែទូលំទូលាយ
និងត្រចះត្រចង់ តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់
និងបច្ចេកវិទ្យាទំនើបបំផុតក្នុងផ្នែកធនាគារសម្រាប់អ្នកទាំងអស់គ្នា។
ក្នុងនាមជាធនាគារ 'ក្នុងស្រុក'ពិតប្រាកដមួយ
យើងចាត់ទុកខ្លួនឯងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្ម
និងឯកត្តជនផងដែរ។ យើងនៅទីនេះ ដើម្បីផ្តល់ សេវាកម្មជូនប្រទេសកម្ពុជា។
គុណតម្លៃរបស់យើង
គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់យើង។ យើងជឿជាក់លើ សារសំខាន់នៃ៖
សុចរិតភាព និងសេចក្តីគោរព៖ នៅធនាគារ
ABAយើងចាត់ទុកចំណុចនេះជាការទទួលខុសត្រូវ
ខ្ពស់របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុច្ចរិត
និងសេចក្តីគោរព។
ទំនុកចិត្ត និងភាពជាដៃគូ៖ នៅធនាគារ
ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជាជំនួយការ
របស់លោកអ្នក។យើងខិតខំធ្វើឲ្យខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត។
គុណភាពនៃសេវាកម្ម៖ នៅធនាគារ
ABA
យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារទាំងអស់។
យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត
និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនកម្ពុជាទាំងអស់របស់យើង
ពោលគឺក្នុងតួនាទីជាជំនួយការគ្រប់គ្រងគណនីផ្ទាល់ខ្លួន
ឬគណនីអាជីវកម្មរបស់លោកអ្នក។
ការចូលរួមចំណែក៖
នៅធនាគារ ABA
យើងមានបំណងចូលរួមចំណែកធ្វើឲ្យកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា។
យើងចង់ដើរតួនាទីដែលផ្តល់សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើង
ក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។
និរន្តរភាព និងការរីកចម្រើន៖ នៅធនាគារ
ABA យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារយើង និងប្រជាជនកម្ពុជា
ព្រមទាំងប្រទេសកម្ពុជាផងដែរ។
យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតដូចគា្នចំពោះបុគ្គលិករបស់យើងក៏ដូចជាអតិថិជនរបស់យើងផងដែរ។
នេះគឺជាវិធីសាស្រ្តមួយដែលអាចឱ្យយើងធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។
ក្រមសីលធម៌ និងសុជីវធម៌៖
នៅធនាគារ ABA
យើងមានការយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវផ្នែកសង្គមរបស់យើង។
យើងនឹងអនុវត្តស្តង់ដារក្រមសីលធម៌ខ្ពស់ និងមានសុជីវធម៌រវាងគ្នានឹងគ្នា
ព្រមទាំងអ្វីគ្រប់យ៉ាងដែលយើងកំពុងអនុវត្តពោលគឺទាំងនៅក្នុង និងក្រៅធនាគារ។
ទាំងនេះគឺជាគោលការណ៍ដែលបង្កើតឡើងជាមូលដ្ឋានគ្រឹះសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃ
ពោលគឺជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន
ក៏ដូចជាជាមួយបុគ្គលិករបស់យើងផងដែរ។
ក្រុមប្រឹក្សាភិបាល
Damir Karassayevប្រធានក្រុមប្រឹក្សាភិបាល
លោក
Damir Karasayev បានគ្រប់គ្រងអាជីវកម្មនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ចាប់តាំង
ពីឆ្នាំ២០០៥ មកម៉្លេះ។ នៅក្នុងឆ្នាំ២០០៧ លោកបានផ្តួចផ្តើម
និងទទួលបានជោគជ័យ ក្នុងការបង្កើតធនាគារ ABA
ដែលនៅពេលនោះគឺជាសាខាធនាគារកម្ពុជាមួយ តំណាង ឲ្យដៃគូរបស់ខ្លួននៅក្រុមហ៊ុនមេ
Visor Group។
ជាមួយនឹងអាជីពការងាររបស់លោក
ដែលបានចាប់ផ្តើមនៅទីផ្សារភាគហ៊ុនកាហ្សាក់ស្ថាន (KASE) អំឡុងពេលដែល
លោកកំពុងសិក្សានៅសាលាគ្រប់គ្រងនៃប្រទេសកាហ្សាក់ស្ថាននៅឡើយនោះ លោក Damir
បានវិវឌ្ឍពីការធ្វើជំនួយការ ក្រៅម៉ោង រហូតក្លាយជាអគ្គនាយករបស់ KASE នៅអាយុ
២៣ឆ្នាំ។ ក្រោយពីទទួល បានជោគជ័យក្នុងអាជីពការងាររយៈពេល ៨ឆ្នាំនេះនៅ KASE
លោក Karassayev បានផ្លាស់ប្តូរទៅវិស័យឯកជនតាមរយៈ ការចូលរួមជាមួយក្រុមហ៊ុន
Visor Group ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលធនឯកជន
និងវិនិយោគទុនមួយនៅក្នុងអាស៊ីមជ្ឈឹម ។ ពេលកំពុងបម្រើការងារនៅក្រុមហ៊ុន
Visor Group លោក Damir Karassayev បានដឹកនាំ និងអនុវត្តគម្រោងជាច្រើននៅក្រៅ
ទីផ្សារក្នុងស្រុករបស់ក្រុមហ៊ុន Visor នៅអាស៊ីមជ្ឈឹម
ដែលរួមមានការចាប់ផ្តើម និងអភិវឌ្ឍក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័ត
ចំនួនពីរនៅប្រទេសនេប៉ាល់
និងប្រទេសកម្ពុជារហូតឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងផ្នែកលក់ប្រកបដោយយុទ្ធសាស្ត្រ
នៃក្រុមហ៊ុនទាំងពីរនេះទៅកាន់ក្រុមហ៊ុន Telia Sonera។
ដោយធ្វើជាដៃគូរបស់ក្រុមហ៊ុន
Visor ដែលមានទីតាំងអចិន្ត្រៃយ៍នៅអាស៊ីអាគ្នេយ៍ លោក Damir Karassayev
បានផ្លាស់ប្តូរ ទំនាក់ទំនងរបស់លោកជាបណ្តើរៗជាមួយក្រុមហ៊ុន Visor Group
ដែលបានបញ្ចប់ដោយការចាកចេញពីក្រុមហ៊ុន Visor នេះ ហើយបានចូលមកកាន់កាប់នាគារ
ABA ទាំងស្រុងនៅឆ្នាំ២០១៤។ ក្នុងនាមជាអ្នកដឹកនាំមូលធនឯកជន
និងវិជ្ជាជីវៈហិរញ្ញវត្ថុ លោក Damir Karassayev
បានផ្តោតការយកចិត្តទុកដាក់ជាចម្បងទៅលើការអភិវឌ្ឍធនាគារ ABA
ជាទ្រព្យសកម្មស្នូល របស់លោក។
Yves Jacquotអភិបាលនៃក្រុមប្រឹក្សាភិបាលអនុប្រធានជាន់ខ្ពស់៖ អភិវឌ្ឍអន្តរជាតិ (International Development) Natcan International Investments (ធនាគារជាតិកាណាដា)
លោក
Yves Jacquot បានបញ្ចប់ការសិក្សាពីសាលា ESSEC នៅប្រទេសបារាំង។
នៅចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៣
លោកបានកាន់មុខតំណែងផ្សេងៗជាច្រើនដែលរួមមានមុខតំណែងជាអគ្គនាយកនៅក្នុងធនាគារ
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនៅប្រទេសបារាំង
ក៏ដូចជានៅក្នុងវិស័យធនាគារលក់រាយ ទីផ្សារវិនិយោគ និងហិរញ្ញវត្ថុ
ព្រមទាំងនៅក្នុងវិស័យគ្រប់គ្រងទ្រព្យសកម្មផងដែរ។លោកបានចូលបម្រើការងារនៅ
BRED Banque Populaire កាលពីឆ្នាំ១៩៩៣ ហើយបន្ទាប់មកលោកបាន
ក្លាយជាអគ្គនាយករងនៃធនាគារនេះ និងជាអគ្គនាយកនៃធនាគារ COFIBRED
ជាក្រុមហ៊ុនដែលកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ។ជាពិសេស
លោកគឺជាប្រធានផ្នែកហិរញ្ញវត្ថុ ព័ត៌មានវិទ្យា
អ្នកគ្រប់គ្រងការិយាល័យផ្ទៃក្នុងទាំងអស់
និងជាប្រធានផ្នែករដ្ឋបាលទូទៅរបស់ធនាគារផងដែរ។ លើសពីនេះទៀត
លោកបានទទួលតំណែងជាអនុប្រធាន គណៈកម្មាធិការឥណទាន
និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ
ព្រមទាំងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យសម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធផងដែរ។
លោកបានគ្រប់គ្រងសកម្មភាពសំខាន់ៗរបស់ធនាគារនេះនៅក្នុងវិស័យទូទាត់
និងបានទទួលបន្ទុកលើផ្នែកបទពិសោធន៍ច្នៃប្រឌិតផងដែរ។
លោក
Jacquot ក៏បានលើកកម្ពស់
និងគ្រប់គ្រងកំណើនខាងក្រៅរបស់ក្រុមហ៊ុនមេទាំងនៅក្នុងប្រទេសបារាំង
និងក្រៅប្រទេសបារាំងផងដែរ ដូចជានៅអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក
និងអាហ្វ្រិកជាដើម។
លោក Yves បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៤។
ដោយបានបញ្ចប់ការសិក្សាថ្នាក់
MBA ប្រកបដោយជោគជ័យខ្ពស់ពីសាលា Cass Business School សកលវិទ្យាល័យ City
University London នៅឆ្នាំ2013 និងបានទទួលចំណាត់ថា្នក់ជាសេដ្ឋវិទូពី Kazakh
State Academy of Management នៅ
ឆ្នាំ1996។
លោកបានចាប់ផ្តើមអាជីពការងារនៅឆ្នាំ1997 ក្នុងនាយកដ្ឋានរតនាគារនៃក្រសួង
ហិរញ្ញវត្ថុរបស់សាធារណរដ្ឋកាហ្សាក់ស្ថាន។ នៅចន្លោះឆ្នាំ1998 និងឆ្នាំ2005
លោកបានកាន់មុខតំណែងជា
ថ្នាក់គ្រប់គ្រងនៅនាយកដ្ឋានត្រួតពិនិត្យធនាគារក្នុងធនាគារជាតិនៃកាហ្សាក់ស្ថាន
ជាមួយក្រុមហ៊ុនជាតិមួយចំនួន និងសមាគមសាប័នហិរញ្ញវត្ថុកាហ្សាក់ស្ថាន។
ចាប់ពីឆ្នាំ2006 ដល់ឆ្នាំ2007 លោកបានបម្រើការងារឱ្យក្រុមហ៊ុន Tsesnabank
(Astana កាហ្សាក់ស្ថាន) ជាអនុប្រធាន
និងអនុប្រធានទីមួយនៃក្រុមប្រឹក្សាគណៈគ្រប់គ្រង។ នៅខែមីនា ឆ្នាំ2007 លោក
Madi បានផ្លាស់ទៅបម្រើការងារអោយអាជីវកម្មមូលធនឯកជនក្នុងប្រទេសអ៊ុយបេគីស្ថាន
(Tashkent)។
នៅខែមីនា ឆ្នាំ2009
លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ធនាគារ ABA (កម្ពុជា) ដែលលោកបាន
បម្រើការងារនេះរហូតដល់ខែមិថុនា ឆ្នាំ2012។ ចាប់តាំងពីនោះមក
លោកបន្តការងាររបស់ខ្លួនជាមួយធនាគារ ABA
ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល។
Etienne Chenevierអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល
ដោយបានបញ្ចប់ការសិក្សាពីសាលា
Ecole Polytechnique និងសាលា Ecole des Ponts et Chaussées នៅប្រទេសបារាំង
លោក Etienne បានចាប់ផ្តើមអាជីពរបស់គាត់នៅក្រសួងឧស្សាហកម្មបារាំង
(ជាពិសេសគឺជា ប្រធានការិយាល័យវិនិយោគបរទេស)។ បន្ទាប់មក លោក Etienne
បានចូលរួមក្នុងក្រុមហ៊ុន Air Liquide Group
ដែលលោកបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣
ដែលជាប្រតិបត្តិការអាជីវកម្មដំបូងនៅក្នុងប្រទេសចិន
មុនពេលលោកត្រូវបានប្រគល់ភារកិច្ចចុះកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នឧស្សាហកម្មទ្រង់ទ្រាយធំដល់វិស័យដែរនៅក្នុងតំបន់អាស៊ី។
បន្ទាប់មកទៀត លោក Etienne បានចូលរួមក្នុងក្រុមហ៊ុន Rio Tinto
ដែលនៅក្នុងក្រុមហ៊ុននោះលោកបានដឹកនាំការិយាល័យប្រចាំតំបន់អាស៊ីមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ
ដែលធ្វើឲ្យលោកមានឱកាសបង្កើត អភិវឌ្ឍ
និងគ្រប់គ្រងលើប្រតិបត្តិការជាច្រើននៅក្នុងប្រទេសសិង្ហបុរី
ប្រទេសអូស្ត្រាលី ប្រទេសចិន និងប្រទេសជប៉ុន។
បន្ទាប់មក
លោកបានសហការជាដៃគូជាមួយក្រុមហ៊ុនមូលធនឯកជនបារាំង CityStar
ដើម្បីបង្កើតការិយាល័យប្រចាំតំបន់អាស៊ីរបស់ខ្លួននៅក្នុងឆ្នាំ២០០៥
ដែលលោកជាដៃគូ និងជានាយក។ បច្ចុប្បន្ក្រុមហ៊ុន CityStar Private Equity Asia
បង្កើតគម្រោងវិនិយោគធំៗជាច្រើននៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍
និងបដិសណ្ឋារកិច្ច។ លោក Etienne បានមករស់នៅអាស៊ីអស់រយៈពេល ២១ឆ្នាំ
ហើយលោកស្នាក់នៅប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។
នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៤ លោក Etienne ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។
Nurlan Tokobayevអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល
គណៈគ្រប់គ្រង
លោក Askhat Azhikhanovជានាយកប្រតិបត្តិ
លោកមានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យរដ្ឋកាហ្សាក់ស្ថាន
សញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធនាគារ និង
ហិរញ្ញវត្ថុអន្ដរជាតិទទួលបានដោយកិត្តិយសពីសាលាពាណិជ្ជកម្ម Cass (ទីក្រុងឡុង
ប្រទេសអង់គ្លេស)
សញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចទទួលដោយកិត្តិយសពីបណ្ឌិតសភាគ្រប់គ្រងនៃរដ្ឋកាហ្សាស្ថាន
លោកក៏មានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រផ្នែករុករកប្រេង និង ឧស្ម័ន
ទទួលបានពីសាកលវិទ្យាល័យបច្ចេកទេសរដ្ឋកាហ្សាក់ស្ថាន ផងដែរ។ ពីឆ្នាំ 1998 ដល់
ឆ្នាំ 2001 លោកបានបំរើការនៅធនាគារជាតិនៃកាហ្សាក់ស្ថាន
ក្នុងនាយកដ្ឋានគ្រប់គ្រងធនាគារ។
នៅក្នុងឆ្នាំ 2001 - 2005 លោកកាន់តំណែងជាអ្នកគ្រប់គ្រងនៅធនាគារ Halyk (កាហ្សាក់ស្ថាន)។
ពីឆ្នាំ 2007 ដល់ឆ្នាំ 2008 បានបំរើការនៅ ក្រុមហ៊ុន Credit Suisse កាហ្សាក់ស្ថាន តំណែងជាប្រធានគ្រប់គ្រងទ្រព្យសកម្ម។
នៅក្នុងឆ្នាំ 2009 បានកាន់តំណែងជានាយកប្រតិបត្តិ នៃ Zhetisu Asset
Management និង ជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir ។
លោកបានចូលរួមជាមួយធនាគារ ABA ក្នុងខែកញ្ញា ឆ្នាំ 2009។
លោក Lee Young Hoជានាយកប្រតិបត្តិរង
លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិ Pusan ប្រទេសកូរ៉េខាងត្បូង។
មានបទពិសោធការងារជាង 32 ឆ្នាំជាមួយធនាគារពាណិជ្ជកម្មនៅក្នុង ប្រទេសកូរ៉េ សហរដ្ឋអាមេរិក និង ឥណ្ឌូនេស៊ី។
មុនពេលចូលរួមជាមួយធនាគារវឌ្ឍនៈអាស៊ី
នៅឆ្នាំ 2007 លោក Lee បានកាន់តំណែងជាគណៈគ្រប់គ្រងកំពូលនៅធនាគារ ក្រុមហ៊ុន
Woori (ប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក)។
លោក Babu Ram Gyawaliជានាយកមន្រ្តីហិរញ្ញវត្ថុ
បញ្ចប់ការសិក្សាពីវិទ្យាស្ថានគណនេយ្យករ
ពីទីក្រុងញូវដែលីនៃប្រទេសឥណ្ឌា និង ពីសាកលវិទ្យាល័យ Tribhuwan
ក្រុងកាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។
លោក Gyawali
ចាប់ផ្តើមអាជីពរបស់លោកនៅក្នុង ឆ្នាំ 2001 ជាមួយធនាគារ ហិម៉ាឡៃ
និងបានវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។
នៅចន្លោះឆ្នាំ
2001 និង ឆ្នាំ 2007 លោក បានបម្រើការងារនៅក្នុងធនាគារ ហិមាល័យ
ដែលជានាយកមន្រ្តីហិរញ្ញវត្ថុ និងជាប្រធាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ចាប់តាំងពី ខែវិច្ឆិកាឆ្នាំ 2007 លោកបានធ្វើការជាមួយធនាគារវឌ្ឍនៈអាស៊ី។
លោក Galymzhan Temirovជានាយកមន្រ្តី បច្ចេកវិទ្យា និង អភិវឌ្ឍរចនាសម្ព័ន្ធ
បានបញ្ចប់ការសិក្សាពី វិទ្យាស្ថានបច្ចេកវិទ្យា នៅកាហ្សាក់ស្ថាននាឆ្នាំ 1993។
ពីឆ្នាំ
1991 រហូតដល់ ឆ្នាំ 1994 លោកបានបម្រើការងារនៅក្នុងវិទ្យាស្ថាន
បច្ចេកវិទ្យាកាហ្សាស្ថាន ផ្នែកមន្ទីរពិសោធន៍ និង
ស្រាវជ្រាវពីដំណើរការស្វ័យប្រវត្តិ ហើយក្នុងឆ្នាំ 1995 លោកបានបញ្ចប់វគ្គ
ត្រួតពិនិត្យក្នុងឧស្សាហកម្មគីមី។
ចន្លោះឆ្នាំ 1994 និង ឆ្នាំ 2000 បានកាន់តំណែង CIT នៅសាខាភាគខាងត្បូងកាហ្សាក់ស្ថាន របស់ធនាគារ TuranAlem (ធនាគារ BTA)។
ពីឆ្នាំ
2000 បានធ្វើការជាមន្ត្រីអភិវឌ្ឍ កម្មវិធីកុំព្យូទ័រ ហិរញ្ញវត្ថុជាន់ខ្ពស់
នៅការិយាល័យកណ្តាលនិងជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ
នៃធនាគារ TuranAlem។
ចាប់តាំងពីខែមិថុនាឆ្នាំ 2007 បានចូលរួមជាគណៈគ្រប់គ្រងនៅធនាគារវឌ្ឍនៈអាស៊ី។
បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Santo Tomas ក្រុងម៉ានីល ប្រទេសហ្វីលីពីន មុខវិជ្ជាគ្រប់គ្រងអាជីវកម្ម។
លោកស្រី Legarta បានចាប់ផ្តើមអាជីព ក្នុងឆ្នាំ 1991 ធ្វើការនៅធនាគារពាណិជ្ជ Rizal ក្រុងម៉ាកាទី ប្រទេសហ្វីលីពីន។
លោកស្រីបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ
2001 និងបានបម្រើការងារ នៅធនាគារ កាណាឌីយ៉ា ភីអិលស៊ី រហូតដល់ឆ្នាំ 2006
ក្នុងតំណែងគ្រប់គ្រង ជាច្រើនដូចជា ប្រធានមជ្ឈមណ្ឌលប័ណ្ណ
ជំនួយការប្រធានទីផ្សារ ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ
និងជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ។
នៅខែឧសភា ឆ្នាំ 2006 លោកស្រីបានចូលរួមជាមួយក្រុមហ៊ុនវិនិយោគ Sciaroni និងច្បាប់ដែលពាក់ព័ន្ធ។
ចាប់តាំងពីខែមេសាឆ្នាំ 2008 លោកស្រីបានមកធ្វើការជាមួយនឹង ធនាគារវឌ្ឍនៈអាស៊ី។
លោក Bibhu Pandeyជានាយកមន្រ្តីឥណទាន
បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច និង អនុបណ្ឌិតផ្នែកពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Tribhuwan កាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។
លោក
Pandey បានចាប់ផ្តើមអាជីព របស់លោកនៅក្នុង ឆ្នាំ 1997 ជាមួយធនាគារ ហិម៉ាឡៃ
និងបានចូលរួមវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។
ពីឆ្នាំ 1997 ដល់ ឆ្នាំ 2007 លោកបានធ្វើការនៅខ្សែបន្ទាត់ទីពីរនៅក្នុងនាយកដ្ឋានរដ្ឋបាលឥណទានរបស់ធនាគារ ហិមាល័យ។
អំឡុងត្រីមាសដំបូងនៃឆ្នាំ 2008 លោកបានបំរើការនៅ ធនាគារ Global ចំកាត់ ក្នុងតំណែងជាមន្រ្តីខ្សែបន្ទាត់ទី២ នៃនាយកដ្ឋាន ឥណទាន។
លោកបានចូលរួមជាមួយធនាគារ ABA ចាប់តាំងពីខែមេសាឆ្នាំ 2008 ដែលជានាយកមន្រ្តីឥណទាន។
លោក Sanzhar Abdullayevជានាយកមន្រ្តីផ្នែកកាត និង e-banking
លោកបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិ រដ្ឋកាហ្សាស្ថាន។
នៅចន្លោះឆ្នាំ
1998 និងឆ្នាំ 2007 លោកជាអ្នកដឹកនាំ គម្រោងសម្រាប់ការអភិវឌ្ឍ និង
គាំទ្រកម្ចីបុគ្គល និង សាជីវកម្ម មូលបត្រ ហិរញ្ញវត្ថុពាណិជ្ជកម្ម និង
ប្រព័ន្ធស្នូលធនាគារនៃនាយកដ្ឋានព័ត៌មានវិទ្យារបស់ធនាគារ Halyk និងធនាគារ
TuranAlem ប្រទេសកាហ្សាក់ស្ថាន។
ចាប់តាំងពី ខែកក្កដាឆ្នាំ 2007 លោកបានបំរើការជា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងពី ឆ្នាំ 2008 ជាប្រធាន មណ្ឌលប័ណ្ណនៃ ធនាគារ ABA។
លោក Zokhir Rasulovជានាយកមន្រ្តីផ្នែកទីផ្សារ
បញ្ចប់ការសិក្សាពី
សាកលវិទ្យាល័យ ពហុបច្ចេកទេស Tashkent (មានសញ្ញាបត្រ ស្តីពីការគ្រប់គ្រង
ផលិតកម្ម) នៅឆ្នាំ 1999 បានចាប់ផ្តើម អាជីពរបស់លោក នៅនាយកដ្ឋាន IR ការ
នៃគណៈកម្មា អចលនទ្រព្យ រដ្ឋ (SPC)។
នៅ 2005-2007
បានធ្វើការនៅក្នុងគម្រោង របស់ធនាគារពិភពលោក បានហៅថា "ការអភិវឌ្ឍន៍វិស័យ
SMEs តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា IT" ជាអ្នកគ្រប់គ្រងគម្រោង
(Uzbekistan)។
ពេលបញ្ចប់ ដោយជោគជ័យគម្រោងនេះ
នៅក្នុងឆ្នាំ 2007 លោកបានចូលរួមជាមួយ ការិយាល័យតំណាង Visor Holding នៅ
Tashkent ជាអ្នកវិភាគពាណិជ្ជកម្ម។
មានបទពិសោធន៌ក្នុងឧស្សាហកម្មធនាគារ
នាឆ្នាំ 2008 បន្ទាប់ពីបានចូលរួមជាមួយ ក្រុមការងារនៃឥណទានរបស់ធនាគារ
Standard Bank នៅ Tashkent ជានាយកផ្នែកទីផ្សារ។
បន្ទាប់មកលោកត្រូវបានអញ្ជើញឱ្យចូលរួមជាក្រុមនៃធនាគារ ABA នៅក្នុងខែមេសា ឆ្នាំ 2012 ជា នាយកផ្នែកទីផ្សារ។
លោក Zhiger Atchabarovជានាយកមន្រ្តីទំនាក់ទំនងអន្តរជាតិ
បញ្ចប់ការសិក្សាពី សាកលវិទ្យាល័យបច្ចេកវិទ្យា កាហ្សាក់ស្ថាន អង់គ្លេស។
លោកបានចាប់ផ្តើមអាជីពរបស់លោកក្នុងឆ្នាំ
2007 នៅនាយកដ្ឋានទំនាក់ទំនង អន្ដរជាតិ និង ហិរញ្ញវត្ថុពាណិជ្ជកម្មនៃធនាគារ
JSC BTA ក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន និងបានធ្វើការ
នៅធនាគារដដែលនោះ រហូតដល់ ឆ្នាំ 2011។
ចាប់ពី ឆ្នាំ 2010 ជាប្រធានការិយាល័យនាំចេញនាំចូលនិង ប្រតិបត្តិការ។
ពីឆ្នាំ 2011 ជា ប្រធានលក់ពាណិជ្ជកម្មហិរញ្ញវត្ថុ ប្រចាំតំបន់ របស់ធនាគារ។
នៅក្នុងឆ្នាំ
2011 បានចូលរួមជាមួយ JSC Temirbank ក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន
ក្នុងតំនែងជាប្រធាននាយកដ្ឋានវិទ្យាស្ថានហិរញ្ញវត្ថុ និង ហិរញ្ញវត្ថុ
ពាណិជ្ជកម្ម។
លោកបានចូលរួមជាមួយ ធនាគារ ABA ក្នុងឆ្នាំ 2014 ហើយចាប់តាំងពី ខែឧសភាឆ្នាំ 2014 លោកជាប្រធាន ទំនាក់ទំនងអន្តរជាតិរបស់ ធនាគារ ABA។
លោកស្រី Long Phanithជានាយកមន្រ្តីប្រតិបិត្តការសាច់ប្រាក់
លោកស្រីបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ បញ្ញាសាស្រ្ត កម្ពុជា ក្នុងឆ្នាំ 2003។
ពីឆ្នាំ 1996 រហូតដល់ឆ្នាំ 2000 បានកាន់តំណែង គណនេយ្យករ នៅ Rich National Bank Ltd. ប្រទេសកម្ពុជា។
ចាប់ពី ឆ្នាំ 2000 ដល់ ឆ្នាំ 2005 ជា ជំនួយការនាយកផ្នែកទូទាត់សាច់ប្រាក់នៅ ធនាគារសហពាណិជ្ជ ភីអិលស៊ី ប្រទេសកម្ពុជា។
នៅឆ្នាំ 2005 លោកស្រីមានតំណែងជាជំនួយគណៈគ្រប់គ្រងគណនេយ្យរបស់ American Lubes Co., Ltd.។
ចាប់តាំងពីឆ្នាំ 2005លោកស្រីបានចូលរួមជាគណៈគ្រប់គ្រង នៅធនាគារវឌ្ឍនៈអាស៊ី។
លោក ម៉ី ប៉ូលីននាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម
បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅ
ឆ្នាំ 2006 លើជំនាញវិទ្យាសាស្រ្តក្សេត្រសាស្រ្ត
និងបានបន្តការបណ្តុះបណ្តាលរបស់ខ្លួនតាមរយៈការសិក្សាជំនាញទាំងក្នុងស្រុក
និងនៅបរទេស។
លោកបានចាប់ផ្តើមអាជីពរបស់ខ្នួនជាមួយធនាគារ
ANZ Royal នៅក្នុងឆ្នាំ 2007 រហូតដល់ខែធ្នូ ឆ្នាំ2011
ដោយបានបម្រើការក្នុងតួនាទីផ្សេងៗ
ចាប់តាំងពីតួនាទីនៅក្នុងផ្នែកទំនាក់ទំនងអាជីវកម្មលក់រាយ
និងស្ថាប័នសាជីវកម្ម។
ការងារចុងក្រោយរបស់លោកទាក់ទងនឹងការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជនដែលជាក្រុមហ៊ុនសាជីវកម្ម
និងក្រុមហ៊ុនពហុជាតិ ការវិភាគឥណទាន និងការគ្រប់គ្រងឥណទាន។
លោកបានចូលបម្រើការងារនៅក្នុងធនាគារ
ABA នៅខែមករា ឆ្នាំ2012។ លោក ប៉ូលីន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ
និងការកែលម្អនាយកដ្ឋានទំនាក់ទំនងអាជីវកម្ម និងសេវាកម្មរបស់ ABA ដែលរួមមាន៖
ការអភិវឌ្ឍអាជីវកម្មប្រាក់បញ្ញើ, ការអភិវឌ្ឍដំណើរប្រតិបត្តិការអាជីវកម្ម
ការអនុវត្តន៍ និងស្វ័យប្រវត្តិកម្មដំណើរការប្រតិបត្តិ, ការអភិវឌ្ឍសេវាកម្ម
និងផលិតផល, ការគ្រប់គ្រងបុគ្គលិកទំនាក់ទំនង,
និងការអភិវឌ្ឍមជ្ឈមណ្ឌលទំនាក់ទំនងសេវាកម្ម។
លោក Bakhadir Ermatovជានាយកមន្រ្តីហានិភ័យនិង ការអនុវត្តន៏
មានបទពិសោធន៏នៅក្នុងផ្នែកហិរញ្ញវត្ថុ
និងទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Southampton (អង់គ្លេស)
និង សញ្ញាប័ត្រ Mphil មកពីសាកលវិទ្យាល័យ Bournemouth (អង់គ្លេស)។
សម្រាប់ប៉ុន្មានឆ្នាំមកនេះ
លោកបានចូលរួមនៅក្នុងការអនុវត្ត ការគ្រប់គ្រងហានិភ័យ សហគ្រាស នៅធនាគារ
Credit-Standard ប្រទេសអ៊ូសបេគីស្ថាន ជាប្រធានគ្រប់គ្រងគម្រោង ហានិភ័យ និង
ការអនុវត្ត ERM។
លើសពីនេះទៀត
គាត់បានកាន់តំនែងជាន់ខ្ពស់មួយចំនួន នៅឯស្ថាប័នអន្តរជាតិ ដូចជា
ធនាគារពិភពលោកនិង UNDP និង បានចូលរួមយ៉ាងសំខាន់នៅក្នុងបញ្ហាហិរញ្ញវត្ថុ
និងហានិភ័យ។
ពានរង្វាន់
ធនាគារ
ABA បានទទួលវិញ្ញាបនបត្រទទួលស្គាល់សមិទ្ធផលរបស់ខ្លួនជាច្រើននៅក្នុង
វិស័យធនាគារ។ ខាងក្រោមនេះគឺជាពានរង្វាន់មួយចំនួនដែលយើងបានទទួលក្នុងរយៈពេល
ប៉ុន្មានឆ្នាំកន្លងទៅនេះ៖
2015
ធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ2015
ប្រសិទ្ធនាមដោយទស្សនាវដ្តី Euromoney។ នេះគឺជាពានរង្វាន់លើកទី2ហើយដែល
ផ្តល់ដោយទស្សនាវដ្តីនេះគិតតាំងពីឆ្នាំ 2014 ផ្អែកទៅលើភាពជោគជ័យ
នៃផលិតផលថ្មី ការបង្កើនគុណភាពសេវាកម្ម
ការកសាងជំនឿជាក់នៃទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង
ការអភិវឌ្ឍបន្ថែមចំពោះប្រព័ន្ធគ្រប់គ្រងហានិភ័យ។
2015
ទស្សនាវដ្តី
Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា
“ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ២០១៥”។ ពានរង្វាន់នេះ
ទទួលស្គាល់ការបេ្តជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារ ABA
ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលស្របតាម
តម្រូវការនិងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាព ច្នៃប្រឌិត។
2014
ធនាគារ
ABA ត្រូវបានឧទ្ទេសនាមថាជាធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០១៤
ដោយទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខនៅក្នុងពិភពលោកឈ្មោះ The Banker
របស់ក្រុមហ៊ុន Financial Times Group។
ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA
ក្នុងការផ្តល់ដំណោះ
ស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន
ព្រមទាំងបង្ហាញអំពីស្តង់ដារសេវាកម្រិត ខ្ពស់ ក៏ដូចជា កំណើនទ្រព្យសកម្ម និង
ចំណែកទីផ្សារផងដែរ។
2014
ពានរង្វាន់ធនាគារល្អប្រសើរបំផុតនៅកម្ពុជា
សម្រាប់ ឆ្នាំ2014 ពីសំណា ក់ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney។
នេះគឺជាពានរង្វាន់ទីមួយដែលទស្សនាវដ្តី Euromoney បានប្រគល់ជូនធនាគារ
នៅក្នុងព្រះរាជាណា ចក្រ កម្ពុជា។ ពានរង្វាន់របស់ទស្សនាវដ្តី Euromoney នេះ
ត្រូវបាន ពិចារណា ផ្តល់ជូនចំពោះ ស្ថា ស្ថាប័នដែលមាន គុណភាព
សេវាកម្មខ្ពស់បំផុត ប្រកបដោយគំនិតច្នៃប្រឌិត
និងនិចលភាពនៅក្នុងទីផ្សារមួយដែលស្ថា ស្ថាប័ននោះ
មានលក្ខណៈល្អវិសេសវិសាលលើសគេតែប៉ុណ្ណោះ។
2014
ពានរង្វាន់ឧត្ដមភាពសេវាកម្មពីធនាគារ
Standard Chartered Bank (SCB) ផ្នែកគុណភាពប្រតិបត្តិការ
ផ្ទេរប្រាក់ដោយផ្ទាល់ តាមប្រព័ន្ធទូរទាត់ដោយស្វ័យ ប្រវត្តិ (STP)
នៅក្នុងការទូទាត់រូបិយប័ណ្ណដុល្លារអាមេរិក ក្នុងឆ្នាំ2013។
ពានរង្វាន់នេះត្រូវបានផ្តល់ជូនធនាគារដែលបានជ្រើសរើស និងរៀបចំ
ធ្វើឲ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងដំណើរការទូទាត់ ប្រាក់តាម រយៈ
SCB ដែលជាធនាគារសហប្រតិបត្តិការរបស់ខ្លួន។
2013
ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក
និងធនាគារប្រតិបត្តិប្រចាំ ឆ្នាំនៅកម្ពុជា។ ធនាគារ ABA
មានកិត្តិយសក្នុងការ ទទួលបានពានរង្វាន់នេះ សម្រាប់ ការលើកកម្ពស់ប្រព័ន្ធ
បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការដាក់ប្រាក់ក្នុងម៉ាស៊ីន
ដែលផ្តល់នូវភាពងា យស្រួលដល់អតិថិជន ក្នុងការដាក់ ប្រាក់បន្ថែមក្នុងគណនី
ឬសងប្រាក់កម្ចី 24ម៉ោ ងក្នុង មួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តា ហ៍។
2012
ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក
និងធនាគារប្រតិបត្តិប្រចាំ ឆ្នាំនៅកម្ពុជា។ ធនាគារ ABA
ទទួលបានរង្វាន់នេះសម្រាប់កិច្ចបន្តផ្តល់ និងអភិវឌ្ឍន៍
ផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជន
និងការរក្សាភក្តីភាពរបស់អតិថិជនចំពោះធនាគារ។
2011
ពានរង្វាន់ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា
។ ពាន រង្វាន់នេះ ត្រូវបាន ផ្តល់ជូនដោយផ្អែកលើការប្តេជ្ញារបស់ ធនាគារ ABA
ក្នុងការដាក់ឱ្យប្រើប្រាស់ នូវបច្ចេកវិទ្យា
ទំនើបបំផុតលើវិស័យធនាគារតាមអិុនធើណិត (iBanking) ដល់អតិថិជន។
2010
ប័ណ្ណសរសើរផ្នែកគ្រប់គ្រង
និងទូទាត់សាច់ប្រាក់សកល របស់ HSBC ឆ្នាំ2010។ ប័ណ្ណសរសើរនេះ ផ្តល់ជូន
សម្រាប់លទ្ធផលឈានមុខគេ ក្នុងផ្នែកគ្រប់គ្រងនិង
ទូទាត់សាច់ប្រាក់សកលឆ្នាំ2010។ ពានរង្វាន់នេះត្រូវ បានប្រគល់ជូនធនាគារ ABA
ដោយផ្អែកលើស្តង់ដារ ល្អប្រសើរបំផុតនៃការទូទាត់ និង គ្រប់គ្រង
សាច់ប្រាក់អន្តរជាតិឆ្នាំ 2010។
2009
ប័ណ្ណសរសើរផ្នែកគ្រប់គ្រង
និងទូទាត់សាច់ប្រាក់សកលរបស់ HSBC ឆ្នាំ2009។ ប័ណ្ណសរសើរនេះ
ផ្តល់ជូនសម្រាប់លទ្ធផលឈានមុខគេ ក្នុងផ្នែកគ្រប់គ្រង
និងទូទាត់សាច់ប្រាក់សកលឆ្នាំ 2009។
0 comments:
Post a Comment