Sunday, December 6, 2015

Image result for ស្ថាបនា

ប្រវត្តិស្ថាបនាលីមីតធីត

ស្ថាបនា លីមីត​ធី​ត ត្រូវបាន​បង្កើតឡើង​ក្នុង​លក្ខណៈ ជា​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ឆ្នាំ ១៩៩៥ ក្រោម ​ឈ្មោះថា ស្ថាបនា​សហគមន៍​កម្ពុជា (​ហៅ​កាត់​ថា​CCB) ដោយ​ផ្ដល់​សេវាកម្ម​អប់រំ​ផ្នែក​សុខភាព និង ហិរញ្ញវត្ថុ​ដល់​សហគមន៍​ក្រីក្រ​។ បន្ទាប់​ពី​ប្រាក់​ជំនួយ ត្រូវបាន​បញ្ចប់​នៅ​ចុងឆ្នាំ ១៩៩៩ ស្ថាបនា​សហគមន៍​កម្ពុជា បាន​អនុវត្ដ​វិធីសាស្ដ្រ​មីក្រូហិរញ្ញវត្ថុ​តូច​មួយ ផ្ដោត​ទៅ​លើ​សេវាកម្ម​ឥណទាននិង​សេវា ប្រាក់​បញ្ញើ​-​សន្សំ​តែប៉ុណ្ណោះ​។ ជា​លទ្ធផល ប្រតិ​បត្ដិការឥណ​ទានបាន​ផ្លាស់ប្ដូរ​បន្ដិច​ម្ដងៗ ពី​ឥណទាន​ក្រុម​ក្នុង​ភូមិ​ទៅ​ជា​ការ​កម្ចី​ជា​ក្រុម ដែល​មាន​មនុស្ស​ច្រើន​នាក់ និង កម្ចី​ឯ​កត្ដ​ជន​។​​ស្ថាបនា សហគមន៍​កម្ពុជា បាន​ធ្វើការ​ផា្លស់ប្ដូរ​ទៅ​ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​មាន​អាជ្ញាប័ណ្ណ​។ ស្ថាប័ន​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ក្នុង​ខែ កុម្ភៈ ឆ្នាំ ២០០៣ ក្រោម​ឈ្មោះ​ថ្មី​ថា “​ស្ថាបនា​សហគ្រិន​កម្ពុជា លីមីត​ធី​ត​”​។ នៅក្នុង​ខែ មេសា ឆ្នាំ ២០០៣ ស្ថាប័ន​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពី ធនាគារជាតិ​នៃ​កម្ពុជា​។ ឈ្មោះ​ក្រុមហ៊ុន​ត្រូវបាន​ប្ដូរ​ទៅជា ស្ថាបនា លីមីត​ធី​ត (SPN) ដែលមាន រូប​រាជសីហ៍​ជា​ស្ដេច​សត្វចតុបាទ​ជា​និមិត្ដ​សញ្ញានៅ ក្នុង​ឆ្នាំ ២០០៨​។ ស្ថាបនា លីមីត​ធី​ត ជា​ស្ថាប័ន​ទីមួយ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​កេណ្ឌ​ប្រមូល​ប្រាក់​បញ្ញើ​-​ សន្សំ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជានៅ ក្នុងខែ មករា ឆ្នាំ​២០០៩​។ស្ថាបនា លីមីត​ធី​ត កំពុង​ធ្វើ​ប្រតិ​បត្ដិកា​រលើ​ឥណទាន​ខ្នាតតូចនិងមធ្យមប្រាក់ ​បញ្ញើ​-​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក និងផលិតផលម៉ាស៊ីន ATM​។
២០១០-២០១៤ :
ក្នុងកំឡុងពេលប្រតិបត្តិការប្រាំឆ្នាំចុងក្រោយ ស្ថាបនា លីមីតធីត សម្រេចបានកំណត់ត្រាដ៏ល្អក្នុង អាជីវកម្មបើទោះជាមានការអូសបន្លាយនៃឥទ្ធិពលវិបត្តិហិរញ្ញវត្ថុពិភពលោកធ្ងន់ធ្ងនាដើមឆ្នាំ២០១០ ​និងវិវាទលទ្ធផលបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៣យ៉ាងណាក្តី។ ការគាំទ្រពីភាកទុនិកដ៏មាន
នសក្តានុពល ម៉ារ៉ូហាន់ ធនាគារជប៉ុន និងការដាក់បញ្ចូលអោយប្រើប្រាស់ប្រពន្ធ័ប្រតិបត្តិការធនាគារ
FLEXCUBE Core Banking ក្នុងឆ្នាំ២០១០ បានធ្វើអោយស្ថាបនា ទទួលបានការជឿទុកចិត្តយ៉ាងមុត
មាំក្នុងទីផ្សារហិរញ្ញវត្ថុ ដែលជំរុញអោយក្រុមហ៊ុនមានកំណើនប្រាក់បញ្ញើ-សន្សំ និងផលបត្រ័ឥណទាន
ក្នុងកំរិតមួយយ៉ាងខ្ពស់។ ផលបត្រ័ឥណទានបានកើនឡើងយ៉ាងលឿនពី៥៧,៧៧លានដុល្លារសហរដ្ឋ
អាមេរិកក្នុងឆ្នាំ២០១០ មកជាង ៣១១លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៤ ជាមួយនឹងអតិថិជន
កើនឡើងពី ៤៣.៥៦៥នាក់ រហូតដល់ ៩៤.៨៥២នាក់ ដោយអាចរក្សារការសងត្រឡប់ទាន់ពេលក្នុង
កំរិត៩៩,៨៥%។  ហានិភ័យឥណទានច្រើនជាង៣០ថ្ងៃ (PAR>30) បានធ្លាក់ចុះពី០,២១% ក្នុងឆ្នាំ
២០១៣ មក ០,១៥% ក្នុងឆ្នាំ២០១៤​ដែលអាចចាត់ទុកថាជាគុណភាពផលបត្រ័ឥណទានដ៏ល្អប្រសើរ
បំផុតមួយក្នុងចំណោមមីក្រូហិរញ្ញវត្ថុលើពិភពលោក។ លើសពីនេះ ប្រាក់បញ្ញើរ-សន្សំ រួមមានគណនី
បញ្ញើសំចៃ និងគណនីមានកាលកំណត់ ទទួលបានការពេញនិយមក្នុងពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់
ពីស្ថាបនា លីមីតធីត បានដាក់អោយប្រើប្រាស់នូវម៉ាស៊ីនATM នាដើមឆ្នាំ២០១៤កន្លងទៅ។ សមតុល្យ
ប្រាក់បញ្ញើរ-សន្សំ បានកើនឡើងយ៉ាងគំហុកពី១៧លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០ រហូត
ដល់១៦៦លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៤ ជាមួយនឹងអតិថិជនកើនឡើងពី៣២.៤២១នាក់
មក៨៧.៥៥២នាក់។ ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនបានពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនអោយបានដល់២៥
រាជធានី ខេត្ត ដោយជោគជ័យ និងបានបង្កើតកេរ្តិ៍ឈ្មោះល្បីសុះសាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជំរើស
ទីមួយក្នុងប្រទេសកម្ពុជា។ កេរ្តិ៍ឈ្មោះរបស់ស្ថាបនា លីមីតធីត ក្នុងសកម្មភាពមនុស្សធម៌ការកាត់បន្ថយ
ភាពក្រីក្រ ការការពារបរិស្ថាន និងការធ្វើសមាហរណកម្មសង្គម ត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និង
នៅលើឆាកអន្តរជាតិ។ ជាលទ្ធផល ក្រុមហ៊ុន ត្រូវបានប្រគល់ពានរង្វាន់ Chief Security Officer Award (CSO)ពីសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ពានរង្វាន់ The Outstanding Retail MFI Award
ពីក្រុមហ៊ុនទិន្ន័យអន្តរជាតិ គ្រឿងឥស្សរិយសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបង្ហាញ
ពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយអភិវឌ្ឍដល់ប្រទេស និងលិខិតសរសើរជាច្រើនទៀត។ ការគាំទ្រយ៉ាង
ខ្លាំងខ្លាពីសំណាក់រាជរដ្ឋាភិបាល ដៃគូភាគទុនិក ជាពិសេសពីអតិថិជនរបស់ខ្លួន ធ្វើអោយស្ថាបនា មាន
ជំនឿចិត្តយ៉ាងមុតមាំថាក្រុមហ៊ុន នឹងផ្តល់វិភាគទានបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយ
ជីវភាពគ្រួសារប្រជាពលរដ្ឋកម្ពុជាអោយរួចផុតពីភាពក្រីក្របានដោយជោគជ័យ។

​ចំណុច​សំខាន់​នៃ​ការវិវត្ដន៍​ :

២០១៤   ស្ថាបនា លីមីតធីត បន្តទទួលបានជោគជ័យគួរអោយកត់ សំគាល់ ក្នុងឆ្នាំ២០១៤ បន្ទាប់ពី គ្រឹះស្ថាន បានពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទូទាំង២៥ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានបើកអោយដំណើរការនូវសាខាថ្មីចំនួន៦ និងប៉ុស្តិ៍សេវាចំនួន៩ បន្ថែម ដែលធ្វើអោយ​ ការិយាល័យសរុប បានកើនឡើងដល់ ១២៦។ សេវាកម្ម ATM ដែលជាផលិតផលថ្មីរបស់ស្ថាបនា លីមីតធីតត្រូវបានដាក់អោយដំណើរការដោយជោគជ័យនិងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពី សំណាក់អតិថិជន។ និន្នាការរបស់គ្រឹះស្ថានក្នុងការផ្តល់ផលិតផលមីក្រូហិរញ្ញវត្ថុមានលក្ខណៈប្រកួត ប្រជែងប្រកបដោយសុវត្តិភាពខ្ពស់ និងការប្តេជ្ញាចិត្តរបស់បុគ្គលិកក្នុងការផ្តល់សេវាកម្មប្រកបដោយ វិជ្ជាជីវៈការងារជូនដល់អតិថិជនធ្វើអោយស្ថាបនា ក្លាយជាជំរើសទីមួយក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុ កម្ពុជា។ជាលទ្ធផល ស្ថាបនា លីមីតធីត បានទទួលពានរង្វាន់ The Retail Outstanding MFI ពីក្រុម ទិន្នន័យអន្តរជាតិ (IDG) និងគ្រឿងឥស្សរិយសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១៤។ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ សមតុល្យឥណទានសរុបបានកើនដល់ជាង៣១១លាន ដុល្លារនិងមានអតិថិជនប្រាក់កម្ចីសរុបចំនួន ៩៤.៨៥២នាក់។ ស្របពេលជាមួយគ្នានេះសមតុល្យ ប្រាក់បញ្ញើ-សន្សំបានកើនឡើងយ៉ាងគំហុករហូតដល់ជាង ១៦៦លានដុល្លារ ដែលមានអតិថិជនប្រាក់ បញ្ញើ-សន្សំសរុបចំនួន៨៧.១៧៩នាក់។ កំណើននេះបាននាំអោយស្ថាបនា លីមីតធីត ឈានជើងពី ចំណាប់ថ្នាក់លេខ៣ ទៅលេខ២កំពូលវិញ ក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុ។កំណើនភាពជឿជាក់របស់ អតិថិជននិងការគាំទ្រយ៉ាងពេញទំហឹងពីដៃគូភាគទុនិករបស់ខ្លួន ធ្វើអោយស្ថាបនា មើលឃើញឱកាស ជោគជ័យរបស់ខ្លួនបន្ថែមទៀតក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០១៥ខាងមុខនេះ។

២០១៣    ​នេះ​ជា​ឆ្នាំ​ដ៏​ល្អ​សំ​រាប់មុខ​ជំនួញ​អាជីវកម្ម​នានា រួម​ទាំង​សំរាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីត​ធី​តផងដែរ​។ក្រុមហ៊ុនទទួលបាន​ភាព​រីកចំរើន​យ៉ាងខ្លាំង​បើទួស​ជា​មាន​ វិបត្តិ​នយោបាយបណ្តាល មក​ពី​ការ​មិន​ទទួលយក​លទ្ធិ​ផល​បោះឆ្នោត​នា​ថ្ងៃ​ទី​២៨ ខែកក្កដា យ៉ាងណាក្តី ប៉ុន្តែ​ការ​ត្រឡប់​មក​វិញ​យ៉ាង​ឆាប់រហ័ស​នៃ​ស្ថេរភាព​សង្គម បាន​បង្ក​អោយ​មាន​ឱកាស​អាជីវកម្ម​ជា​ច្រើន​សំរាប់​សហគ្រិន​កម្ពុជា ក្នុង​ការពង្រីក​មុខ​ជំនួញ​របស់​ពួកគេ​អោយ​ទទួលបាន​ជោគជ័យ​។ស្ថាបនា លីមីត​ធី​តសម្រេចបាន​ជោគ ជ័យ​យ៉ាងខ្លាំង​ក្នុង​ឆ្នាំនេះដោយ​ក្រុមហ៊ុន​សម្រេចបាន​បេសកកម្ម​របស់​ ខ្លួនក្នុង​ការពង្រីក​សេវាកម្ម​មីក្រូ ហិរញ្ញវត្ថុ​អោយបាន​ដល់​គ្រប់​២៤ ខេត្ត​/​ក្រុង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការិយាល័យ​ប្រតិបត្តិការ​របស់​ខ្លួន​សរុប​ចំនួន ១១១ និង​បុគ្គលិក​សរុប​ចំនួន ២.១៤៧​នាក់​។ គិត​ត្រឹម​ខែ ធ្នូ ឆ្នាំ​២០១៣ ផលប័ត្រ​ឥណទាន​បាន​កើនឡើង​ចំនួន​៥០% និង អាច​រក្សា​គុណភាព​ផលប័ត្រ​ឥណទាន​បាន​យ៉ាង​ល្អប្រសើរ ដោយ​ហានិភ័យ​ឥណទាន​ច្រើនជាង​៣០​ថ្ងៃ​មាន​ត្រឹមតែ ០,២% ប៉ុណ្ណោះ​។ គិត​ត្រឹម​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣ ផលប័ត្រ​ឥណទាន​សរុប​មាន​ចំនួន ១៨១,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង មាន​អតិថិជន​កម្ចី​សរុប​ចំនួន ៧៨.៨៦២​នាក់​។ សេវាកម្ម​ប្រាក់​បញ្ញើ​-​សន្សំ ដែល​ជា​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន បាន​ទទួល​ការពេញនិយម​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ ដោយ​ទឹកប្រាក់​បាន​កើនឡើង​ពី ៦៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១២ មក ៨០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៣ ដែល​ធ្វើអោយ ស្ថាបនា លីមីត​ធី​ត ក្លាយ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លំដាប់​ថ្នាក់​លេខ​មួយ​ក្នុង​ ទីផ្សារ​ហិរញ្ញវត្ថុ លើ​ការប្រមូល​ប្រាក់​បញ្ញើ​-​សន្សំ​។ លទ្ធិ​ផល​នេះ​បាន​ឆ្លុះ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ គ្រប់គ្រង និង បុគ្គលិក​ទាំងអស់ក្នុង​ការចាត់ចែង​ប្រតិបត្តិការ​របស់​ខ្លួន​ដើម្បី​ទទួលបាន ​ការ ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋនិង​អាច​បង្កើន​កិត្យានុភាព​របស់​ក្រុមហ៊ុន​ អោយបាន​លេចធ្លោ​ឡើង​។​
​ស្ថាបនា គ្រោង​នឹង​ដាក់​អោយ​ដំណើរការ​ម៉ាស៊ីន​ATM ដែល​ជា​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​នា​ឆ្នាំ​២០១៤ ផងដែរ​។ 


ទស្សនៈវិស័យ និង បេសកកម្ម

ទស្សនៈវិស័យ : ជាស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេ ក្នុងការកសាងសហគ្រិនក្នុងសហគមន៍
អាស៊ីអាគ្នេយ៍។

បេសកកម្ម  : បំពាក់សក្តានុពលដល់សហគ្រិននិងបង្កើតការងារសំដៅលើកកំពស់ជីវភាពរស់នៅ
របស់ ពួកគាត់តាមរយៈការទទួលបានសេវាកម្មហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។


សាខារបស់ស្ថាបនានៅ បន្ទាយមានជ័យ

​សាខា​បន្ទាយមានជ័យ   
​ផ្ទះ​លេខ ៦២៧-៦២៨ ផ្លូវជាតិ​លេខ​៥ ក្រុម​២ ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោ​ភ​ណ្ឌ័ ខេត្ដ​បន្ទាយមានជ័យ​
Tel: ០៩៦ ៨៥១ ៣៦៦៦, ០៩៦ ៨៥១ ៤៦៦៦
អានបន្ថែម

Related Posts:

0 comments:

Post a Comment

furniture

furniture

Furniture in BMC

Furniture in BMC

furniture

furniture

Furniture in BMC

Furniture in BMC
mkbhvvgf

Popular Posts

Visitors

Flag Counter

Social Icons

Our company is providing furniture to make your home look more beautiful.

Featured Posts

Pages